សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

Posted By: RoogRog Robot | 05-Feb-2025 17:27:34

2025-02-05 04:23pm

(កំពង់ឆ្នាំង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រារព្ធពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា។

ពិធីនេះបានប្រព្រឹត្ដទៅនៅស្រុកកំពង់លែង ចំនួន ៥០នាក់ ស្រី ៣២នាក់ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណ:កម្មាធិការសាខា/អនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន លោកគ្រូ ឣ្នកគ្រូ យុវជន កក្រក សរុបរួមប្រមាណ ៦៤នាក់ ស្រី៣៨នាក់។

ស្ថិតក្នុងឱកាសនេះដែរ លោកស្រី ប៊ន សុភី ក៏បានថ្លែងអំណរគុណ ក៏ដូចជាការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទហមកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាយុវជន កាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវខិតខំរៀនសូត្រក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ, ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន, គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន, ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលា និងតាមកន្លែងផ្សេងៗ, ជៀសវាងការប្រើប្រាស់អំពើហិង្សា ។

លើសពីនោះលោកស្រី លើកទឹកចិត្តដល់យុវជនជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ និងចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះដែរ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់ក្លិបយុវជនកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ដើម្បីបម្រើសកម្មភាពមនុស្សធម៌ផ្សេងៗក្នុងសាលា ឬសហគមន៍របស់ពួកគាត់ ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...