រដ្ឋាភិបាលកូរ៉េខាងត្បូង អំពាវនាវឱ្យពលរដ្ឋខ្លួនងាកទៅប្រើកម្មវិធីផ្ញើសារក្នុងស្រុកជំនួសវិញ បន្ទាប់ពីស៊ើបអង្កេតស៊ីជម្រៅលើ Telegram រកឃើញជនរងគ្រោះតាមផ្លូវភេទ ២៣៤នាក់, ក្នុងនោះអនីតិជន ១៥៩នាក់

Posted By: RoogRog Robot | 05-Feb-2025 18:34:40

2025-02-05 05:30pm

(បរទេស)៖ បន្ទាប់ពីបានបើកការស៊ើបអង្កេតទៅលើកម្មវិធីផ្ញើសារ Telegram កាន់តែជ្រៅទៅៗ អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង​បានណែនាំឱ្យអ្នកប្រើប្រាស់ងាកទៅប្រើកម្មវិធីក្នុងស្រុកដូចជា kakaotalk ជំនួសវិញ ព្រោះវាមានសុវត្ថិភាព និងងាយស្រួលក្នុងការរក្សានូវឯកជនភាព និងល្មើសផ្សេងៗ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីការចែកចាយរូបភាពអាសអាភាសក្លែងក្លាយ និងឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថលចំនួនជិត ១០០ករណី ប៉ូលីសកូរ៉េខាងត្បូងបានផ្តើមការស៊ើបអង្កេតនៅដើមខែកញ្ញា ឆ្នាំ ២០២៤ ដោយផ្តោតលើ Telegram។ គិតមកដល់ពេលនេះ របាយការណ៍​នៃការស៊ើបអង្កេតមិនទាន់ត្រូវបានទម្លាយឱ្យដឹងខ្លះៗនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មាន The Straits Times នៅចុងខែមករានេះបានឱ្យដឹងថា ប៉ូលីសកូរ៉េខាងត្បូងបានពង្រីកដែនស៊ើបអង្កេត បន្ទាប់ពីបានរកឃើញថា​មានជនរងគ្រោះ​ចំនួន២៣៤នាក់ ក្នុងនោះមានអនីតិជនចំនួន ១៥៩នាក់ ដែលរងគ្រោះក្នុងករណីខាងលើ នារយៈពេល៤ឆ្នាំចុងក្រោយ។

លោក Woo Jong-soo ប្រធានការិយាល័យស៊ើបអង្កេតនៅទីភ្នាក់ងារប៉ូលីសជាតិកូរ៉េខាងត្បូងបាននិយាយថា <<ដោយមើលឃើញ​ពី​ឧក្រិដ្ឋកម្ម (ក្លែងក្លាយ) ជាច្រើនករណីនេះ ភ្នាក់ងារប៉ូលីសជាតិទីក្រុងសេអ៊ូល​បានចាប់ផ្តើមពង្រីកការស៊ើបអង្កេតរបស់ពួក​គេកាលពីសប្តាហ៍មុន ... សម្រាប់ការលុបបំបាត់ឧក្រិដ្ឋកម្ម>>។ លោកបានបន្តទៀតថា <>។

ការពង្រីកដែនស៊ើបអង្កេតនេះ ត្រូវបានលោក Woo អះអាងថា នៅពេលនេះរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបាននិងកំពុង​ស្វែងរក​ការ​សហការ​ជាមួយនឹងស្ថាប័នស៊ើបអង្កេតអន្តរជាតិផ្សេងៗ រួមទាំងបារាំងផងដែរ ដើម្បីផ្ដោត និងស៊ើបអង្កេតឱ្យស៊ីជម្រៅកាន់តែខ្លាំងទៅលើ​កម្មវិធី Telegram។

គួរបញ្ជាក់ផងដែរថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានប្រកាសថា មានមនុស្ស ១៤នាក់​ត្រូវបានចាប់ខ្លួន រួមទាំងមេក្លោងម្នាក់អាយុ ៣៣ឆ្នាំផងដែរ។ ក្រុមមនុស្សទាំងនេះបានប្រព្រឹត្តបទល្មើសនៅលើបណ្ដាញ Telegram នៅក្នុងខែឧសភា ឆ្នាំ២០២០ និងមានមនុស្ស ៧៣នាក់ផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងករណីនេះ ខណៈ​មនុស្ស ៤០នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...