១០ប៊ីលានយាន់ប្រាក់ចិន! បរិមាណលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ បង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិទស្សនាភាពយន្ត

Posted By: RoogRog Robot | 05-Feb-2025 17:56:42

2025-02-05 05:49pm

(ប៉េកាំង)​៖ យោងតាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្ត នៃប្រទេសចិនឱ្យដឹងថា គិតត្រឹមម៉ោង១៣ និង២៩នាទី ថ្ងៃទី៥ខែកុម្ភៈ បរិមាណលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ បានកើនឡើងដល់១០ប៊ីលានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាថ្មី ក្នុងប្រវត្តិទស្សនាភាពយន្ត។ អ្នកទស្សនាភាពយន្តមានចំនួន១៨៧លាននាក់ លើសពីចំនួនអ្នកទស្សនា ភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤ ដែលបានបំបែកកំណត់ត្រានៃបរិមាណ អ្នកទស្សនាភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងប្រវត្តិសាស្រ្តទស្សនាភាពយន្តរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...