រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមចម្អិនគ្រំចំពុះទា ដើម្បីផ្សព្វផ្សាយលើកកម្ពស់ទីផ្សារផលិតផលជលផលកម្ពុជា (Video inside)

Posted By: RoogRog Robot | 05-Feb-2025 20:42:31

2025-02-05 08:35pm

(ភ្នំពេញ)៖ ឆ្លៀតនាឱកាសពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូល៖ ភោជនាហារធ្វើពីត្រីខ្មែរ, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការចម្អិនគ្រំចំពុះទា ដល់ដៃគូសហការក្នុងទិសដៅលើកកម្ពស់ទីផ្សារផលិតផលជលផលកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាផលិតផលជលផលរបស់ខ្មែរជាវត្ថុធាតុដើមល្អ និងមានឱជាតិរសឆ្ងាញ់សម្រាប់រៀបចំជាម្ហូប តួយ៉ាងដូចជាគ្រំចំពុះទានេះជាដើម ដោយសាររសជាតិវាឆ្ងាញ់ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។

បន្ទាប់ពីទទួលទានគ្រំចំពុះទាក្រោមការចម្អិនរបស់លោករដ្ឋមន្ត្រី, ភ្ញៀវអន្តរជាតិ បានភ្លក់ និងសសើរពីរសជាតិឆ្ងាញ់ប្លែករបស់គ្រំនេះផងដែរ៕

សូមទស្សនាការចម្អិនរបស់លោក ឌិត ទីណា ដូចតទៅ៖











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...