(ប៊ុយណូស៊ែរ)៖ អ្នកនាំពាក្យប្រធានាធិបតី លោក Manuel Adorni នៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសអាហ្សង់ទីននឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោកមួយនេះ៕