ប្រធានាធិបតីប្រេស៊ីលលោក Lula រិះគន់ផែនការហ្គាហ្សារបស់លោក ត្រាំ , ហៅការគំរាមដាក់ពន្ធថា «អួតអាង»

Posted By: RoogRog Robot | 05-Feb-2025 22:38:53

2025-02-05 10:33pm

(ប្រេស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva នៅថ្ងៃពុធនេះ បានរិះគន់ខ្លាំងៗចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការកាន់កាប់ហ្គាហ្សាថា <<គ្មានន័យ>> និងច្រានចោលការគំរាមដាក់ពន្ធថាជា <<ការអួតអាង>>។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

<<តើប្រជាជនប៉ាឡេស្ទីននឹងរស់នៅឯណា? វាគឺជាអ្វីដែលមិនអាចយល់បាន សម្រាប់មនុស្សជាតិ>> នេះជាការចោទសួររបស់លោក Lula អំពីផែនការរបស់លោក ត្រាំ ក្នុងការអភិវឌ្ឍតំបន់ហ្គាហ្សាទៅជា <<តំបន់រីវីយេរ៉ានៃមជ្ឈិមបូព៌ា>> ឬ"Riviera of the Middle East"។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងថ្កោលទោសសកម្មភាពយោធារបស់អ៊ីស្រាអែលថាជា <<អំពើប្រល័យពូជសាសន៍>>។

មេដឹកនាំប្រេស៊ីលរូបនេះ ក៏បានរិះគន់ការគំរាមកំហែងដាក់ពន្ធរបស់លោក ត្រាំ លើប្រទេសជាច្រើន រួមទាំងប្រេស៊ីលផងដែរ ដោយលោកបានលើកឡើងថា <<គ្មាននរណាម្នាក់អាចរស់នៅដោយភាពក្លាហានគ្រប់ពេលវេលា និងធ្វើឱ្យមានការគំរាមកំហែងគ្រប់ពេលវេលានោះទេ>>។

មិនតែប៉ុណ្ណោះ លោក Lula ថែមទាំងសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រេស៊ីល ក្នុងការពិភាក្សាពីជម្រើសថ្មី សម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ដែលមិនត្រូវពឹងអាស្រ័យទាំងស្រុងលើប្រាក់ដុល្លារអាមេរិក ព្រមទាំងបានព្រមានពីចំណាត់ការសងសឹក ប្រសិនបើដាក់ពន្ធលើប្រេស៊ីល បើទោះបីជាអាមេរិក កំពុងតែចំណេញពីអតិរេកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក៏ដោយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...