អភិបាលខេត្តកំពត អញ្ជើញចុះត្រួតពិនិត្យ និងបើកការដ្ឋានស្ថាបនាផ្លូវអ៊ុតបេតុងកៅស៊ូ AC ប្របមាត់ព្រែកកំពត, ពលរដ្ឋសាទរ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល

Posted By: RoogRog Robot | 05-Feb-2025 17:39:55

2025-02-05 05:33pm

(កំពត)៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ មន្ទីរជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានផ្លូវអ៊ុតបេតុងកៅស៊ុ AC (Asphalt Concrete) តាមបណ្តោយផ្លូវប្របមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពាន់ថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រង្វង់មូលត្រីផ្សោត ព្រមទាំងផ្លូវសំខាន់ៗមួយចំនួន ក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាព សោភ័ណភាព ធានាឱ្យបាននៅភាពធន់ និងប្រើប្រាស់បានយូរបន្តទៀត។

នាឱកាសនោះ លោកអភិបាលខេត្ត បានណែនាំ ដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើ ប្រាស់រយៈពេលយូរទៅថ្ងៃមុខបន្តទៀត។

អភិបាលខេត្ត ក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅកាស្ថាបនាផ្លូវនេះ ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេល ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដោយឡែក ចំពោះពលរដ្ឋ បានសម្តែងសេចក្តីត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលបានខិតខំរៀបចំអភិវឌ្ឍន៍ខេត្ត ដែលបានបង្កើតនូវសមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញ ធ្វើឱ្យកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តកាន់តែច្រើនជាងមុនបន្ថែមទៀត។

ការរៀបចំកែលម្អ លើកគុណភាពផ្លូវប្របមាត់ព្រែកកំពង់បាយនាពេលនេះ នឹងអាចធ្វើឱ្យការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែប្រសើរ មិនតែប៉ុណ្ណោះក៏បានធ្វើឱ្យក្រុងកំពតមានសោភ័ណភាពកាន់តែស្អាតជាងមុន។

ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគិតគូរជានិច្ច នូវរាល់ការអភិវឌ្ឍប្រទេសជាតិ និងគិតគូរពីសុខទុក្ខ និងតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយបានដាក់ចេញនូវគោលនយោបាយ សម្រាប់ខេត្តដែលមានសក្តានុពលទេសចរណ៍ ឱ្យអភិវឌ្ឍន៍ និងកែច្នៃផលិតផលទេសចរណ៍ ឱ្យកាន់តែទាក់ទាញបន្ថែម ដើម្បីស្រូបទាញភ្ញៀវទេសចរ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...