សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងអនុវត្តផែនការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ

Posted By: RoogRog Robot | 05-Feb-2025 16:21:27

2025-02-05 03:18pm

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យវឌ្ឍនភាពការងាររៀបចំ និងអនុវត្តផែនការអភិវឌ្ឍខេត្ត​ជាប់ឆ្នេរ​សមុទ្រ។

សូមបញ្ជាក់ថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រីកវិសាលភាពនៃ <<ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ​ជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង>>, <<ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរ​សមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា>> បានរៀបចំ​ឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែន​ការមេ​ដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើន​ភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។

ជាក់ស្ដែង សេចក្ដីព្រាង <<ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ​កម្ពុជា ជារបៀងសេដ្ឋកិច្ច​ពហុបំណង និងប្រទាក់ ក្រឡា>> មានចក្ខុវិស័យ​រយៈ​ពេលវែងដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅ​អភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ​កម្ពុជាទៅជា៖

ទី១៖គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែង​ទៅ​កាន់​គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍​ប្រកប​ដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។

ទី២៖ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើ​ប្រាស់វិធី​សាស្រ្តបៃតង​សម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។

សេចក្ដីព្រាង <<ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជា​របៀង​សេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា>> បានធ្វើការវាយតម្លៃអំពី​ការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍ​ដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បី​វិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍​របស់ខេត្តនីមួយៗ។

បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍ​ឧស្សា​ហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍លើការបំពេញ​ឱ្យគ្នា​ទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោង​យុទ្ធសាស្រ្ត សម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...