(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ។
ក្នុងសារលិខិតរបស់លោកជំទាវបណ្ឌិតមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ <<ស្ថិតក្នុងវេលាដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្តីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុត ពោរពេញដោយក្តីសោមនស្សរីករាយ និងមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនពរដ៏មានអត្ថន័យឧត្តុង្គឧត្តម ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំម្ចាស់ នាថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នេះ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមលំឱនកាយវាចារចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះពរសព្ទសាធុការ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំពរជ័យបវរមហាប្រសើរថ្លៃថ្លាថ្វាយ សម្តេចព្រះមហាក្សត្រីសូមទ្រង់ប្រកប់ដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំថ្កុំថ្កើងរុងរឿងយូរអង្វែង សម្រាប់មាតុភូមិខ្មែរ។
ជាមួយគ្នានេះ ខ្ញុំម្ចាស់ ក៏សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត ថ្វាយចំពោះព្រះគុណូបការៈដ៏ប្រពៃ វិសេសថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ដែលកន្លងមកក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា សម្តេចព្រះមហាក្សត្រី តែងតែបានលះបង់នូវព្រះរាជកាយពល ព្រះរាជបញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ព្រះកាយជាច្រើន ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជានុរាស្ត្រ យុវតី និងកុមារីកម្ពុជា ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ព្រះកាយជាច្រើន ដើម្បីជួយដោះស្រាយរាល់
សូម សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និង គារវភក្តីភាពដ៏វិសេសបំផុត ពីខ្ញុំម្ចាស់ និងសូម ព្រះអង្គ ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ>>៕