រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី ជួបសមភាគីឥណ្ឌា ជជែកពីបញ្ហាចំណាកស្រុកខុសច្បាប់

Posted By: RoogRog Robot | 22-Jan-2025 10:23:50

2025-01-22 10:18am

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Marco Rubio បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar អំពីក្តីបារម្ភទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់ ខណៈលោក ដូណាល់ ត្រាំ ដែលទើបចូលកាន់តំណែង បានចេញបទបញ្ជាប្រតិបត្តិមួយ ក្នុងបំណងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា លោករដ្ឋមន្រ្តី Rubio បានសង្កត់ធ្ងន់លើបំណងប្រាថ្នានៃរដ្ឋបាល លោក ត្រាំ ក្នុងការធ្វើការជាមួយឥណ្ឌា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជាដោះស្រាយកង្វល់ទាក់ទង នឹងការធ្វើចំណាកស្រុកខុសច្បាប់។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ រដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយរដ្ឋបាល លោក ត្រាំ លើការងារកំណត់អត្តសញ្ញាណ និងនាំយកពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក ឱ្យត្រលប់មកវិញ។ ប្រទេសទាំងពីរ កំណត់បានអត្តសញ្ញាណជនចំណាកស្រុកឥណ្ឌា ប្រហែល ១៨ ០០០នាក់ ថាកំពុងស្ថិតនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយអាចត្រូវបញ្ជូនត្រលប់មកប្រទេសវិញ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...