ក្រសួងសាធារណការ៖ ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនី (EV) កើនឡើង ៣១២%

Posted By: RoogRog Robot | 22-Jan-2025 05:58:01

2025-01-22 12:51pm

(ភ្នំពេញ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា នៅឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង។

នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

របាយការណ៍ ក៏បានឲ្យដឹងថា ក្រសួងបានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង។

ជាមួយគ្នានេះ ក្រសួងក៏បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាមេរិក កើនឡើង ០,០១% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាមេរិក។

ទន្ទឹមនេះ ក្រសួងសាធារណការ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង។ ក្រសួងថែមទាំងបានត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះ យានយន្តពិន័យ មានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...