រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍

Posted By: RoogRog Robot | 22-Jan-2025 04:34:19

2025-01-22 10:28am

(ព្រះសីហនុ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរណ៍។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យសមាជិកអង្គសន្និបាតបានត្រិះរិះពិចារណាគិតគូរធ្វើជាមូលដ្ឋាន ក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកខេត្តព្រះសីហនុ ដែលបានទទួលយកក្រុមការងារដែលរាជរដ្ឋាភិបាលបានចាត់តាំង ឱ្យចុះមកបំពេញការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនេះ ដោយបានផ្ដល់នូវតម្លៃនិងការគោរពគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរួមជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង និងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋ និងជំរុញវឌ្ឍនភាពខេត្តព្រះសីហនុ និងសូមបន្តប្រពៃណីទំនៀមទម្លាប់ដ៏ល្អនេះតទៅមុខទៀត។

ជាមួយនេះ លោករដ្ឋមន្ត្រី យល់ឃើញថា ការបង្កើតក្រុមការងារចុះមូលដ្ឋាន គឺជាយន្តការពង្រឹងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិឲ្យមានការគិតគូរស្មើគ្នា និងមានការឯកភាពគ្នា។

ជាថ្មីម្ដងទៀត លោកក៏បានណែនាំឱ្យរួមគ្នាគិតគូរអំពីចំណុចយុទ្ធសាស្ត្រ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជា ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ ឱ្យបានទៅដល់គ្រប់មូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ ជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...