ស្ថានទូតថៃប្រចាំកម្ពុជា អញ្ជើញពាណិជ្ជករ-អាជីវករកម្ពុជា ចូលរួមក្នុងពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៥» នៅទីក្រុងបាងកក

Posted By: RoogRog Robot | 22-Jan-2025 04:51:06

2025-01-22 10:49am

(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃនឹងរៀបចំពិព័រណ៍ <<គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៥ លើកទី ៧១>> (The 71th Bangkok Gems & Jewelry Fair 2025) ចាប់ពីថ្ងៃទី២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។


នៅក្នុងពិព័រណ៍នេះនឹងមានការ ដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សំភារៈសំរាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

ក្នុងឱកាសនេះ ការិយាល័យកិច្ចការពាណិជ្ជកម្មប្រចាំ ស្ថានទូតនៃព្រះរាជាណាចក្រថៃ សូមគោរព អញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរទៅទស្សនាពិព័រណ៍ <<គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៥ លើកទី ៧១>> ចាប់ពីថ្ងៃទី ២២-២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ដោយយើងខ្ញុំនឹងផ្តល់ភាពងាយស្រួលក្នុងការចុះឈ្មោះចូលទស្សនាពិព័រណ៍ និងការណាត់ជួបផ្សេងៗ ។

ចំណែកព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail: [email protected] សូមអរគុណ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...