ឆ្នាំ២០២៤ ក្រសួងសាធារណការ បានចំណូលដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧%

Posted By: RoogRog Robot | 22-Jan-2025 10:45:51

2025-01-22 10:40am

(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានចំណូល ពីសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣។

នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

របាយការណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី៖ ១) នាវាផ្លូវទឹកចំនួន ២៦គ្រឿង និង ២) នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះ ទទួលបានចំណូលសរុបពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។

ទន្ទឹមគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាមេរិក។

កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លង កាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុប ប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ចំនួន ៣៧,២៧ លានដុល្លារអាម៉េរិក៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...