លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្តេចមហាមន្ត្រី គុយ សុផល ចំពោះការផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ

Posted By: RoogRog Robot | 22-Jan-2025 10:51:06

2025-01-22 10:47am

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចំពោះការផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ។

សារលិខិតរបស់លោកជំទាវមានខ្លឹមសារដូច្នេះថា៖ <<ស្ថិតក្នុងវេលាដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ នាងខ្ញុំ សូមគោរពសម្តែងនូវសេចក្តីថ្លែងអំណរគុណដ៏ស្មោះ ពោរពេញ ដោយក្តីសោមនស្សរីករាយក្រៃលែង ជូនចំពោះ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលសម្តេចបានយកចិត្ត ទុកដាក់ដល់រូបនាងខ្ញុំ តាមរយៈការផ្ញើសារជូនពរដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងឱកាសខួបចម្រើនជន្មាយុនាងខ្ញុំ នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥នេះ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងឫទ្ធិបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ។

ជាមួយគ្នានេះ នាងខ្ញុំ សូមសម្តែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលតែងតែបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ខិតខំបំពេញភារកិច្ចសម្រេច បានសមិទ្ធផលជាច្រើនជូន ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំ ក្រសួងព្រះបរមរាជវាំង ដែលជាស្ថាប័នជំនួយការផ្ទាល់របស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត នាងខ្ញុំ សូមគោរពជូនពរ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រម ទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...