នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំអំណោយមនុស្សធម៌ និងសម្ភារបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យព្យាបាលដល់ជម្ងឺកងទ័ព និងពលរដ្ឋ

Posted By: RoogRog Robot | 09-Jan-2025 03:03:14

2025-01-09 10:01am

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ បានផ្តល់អំណោយមនុស្សធម៌ ដោយបានបរិច្ចាគសម្ភារ បរិក្ខារពេទ្យប្រមាណ១៧មុខ គិតជាទឹកប្រាក់ចំនួនជាង៧មុឺនដុលារ ប្រគល់ជូនមន្ទីពេទ្យព្រះកេតុលាមា (១៧៩) ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យព្យាបាលដល់ជម្ងឺកងទ័ព និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សម្ភារ បិរក្ខាពេទ្យទាំងនេះ ត្រូវបានព្យាបាលលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន មុនលោកជំទាវបានទទួលមរណភាព។

ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលបានបរិច្ចាគនូវសម្ភារបរិក្ខារពេទ្យ ដល់ មន្ទីរពេទ្យព្រះកេតុមាលាដើម្បីទុកជាប្រយោជន៍សម្រាប់ពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាព ដល់កងទ័ព និងប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក លី សុវណ្ណ ក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជាពិសេសលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន កាលពីលោកស្រីនៅមានព្រះជន្ម លោកស្រីតែងតែផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយបានជួយសាងសង់មណ្ឌលសុខភាព និងផ្តល់ឱសថ សម្ភារ បរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ថែទាំសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...