ការលក់រថយន្តនៅចិនរក្សាបានកំណើនក្នុងឆ្នាំ២០២៤ ខណៈរថយន្តអគ្គិសនីនិងកូនកាត់មានទីផ្សារល្អ

Posted By: RoogRog Robot | 09-Jan-2025 15:29:45

2025-01-09 10:23pm

(ប៉េកាំង)៖ ការលក់រថយន្តនៅប្រទេសចិនរក្សាបាននូវកំណើននៅឆ្នាំ២០២៤ ខណៈការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតក្នុងពិភពលោកនេះបានឈានដល់កម្រិតខ្ពស់បំផុតក្នុងក្រាមានសង្រ្គាមតម្លៃខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានកំណើនដ៏លេចធ្លោដែលជួយដល់ក្រុមហ៊ុនស្រុកដូចជាក្រុមហ៊ុន BYD ក្រុមហ៊ុន Geely និងក្រុមហ៊ុន Xiaomi ក្នុងការទទួលបានចំណែកទីផ្សារបន្ថែមទៀត។

កំណើនទីផ្សារនៅប្រទេសចិននេះក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Tesla ផងដែរដោយការលក់នៅប្រទេសចិនរបស់ក្រុមហ៊ុននេះបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ដោយបានជួយទប់ស្កាត់ការធ្លាក់ចុះការលក់ជារួមនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ។

ក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀតដូចជាក្រុមហ៊ុន General Motors ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Volkswagen បានបន្តបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងស្រុក។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនេះភាគច្រើនកំពុងតស៊ូរក្សាចំណែកទីផ្សាររបស់ខ្លួននៅប្រទេសចិនប្រកបដោយប្រសិទ្ធភាព។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្ន័យដែលចេញផ្សាយដោយសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ថា ការលក់រថយន្តដឹកអ្នកដំណើរបានកើនឡើង ៥,៣ភាគរយដល់ ២៣,១លានគ្រឿងក្នុងឆ្នាំ២០២៤ ដែលជាកំណើន ៤ឆ្នាំជាប់គ្នាស្របនឹងល្បឿនកំណើនក្នុងឆ្នាំ២០២៣ដែរ។

ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in ដែលត្រូវបានគេស្គាល់ថាជារថយន្តថាមពលថ្មី (NEVs) បានកើនឡើង ៤០,៧ភាគរយ ស្មើនឹង ៤៧,២ភាគរយនៃការលក់រថយន្តសរុបកាលពីឆ្នាំមុន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...