សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រហូតដល់ដំណាច់ឆ្នាំ២០២៥

Posted By: RoogRog Robot | 24-Jan-2025 11:50:06

2025-01-24 11:49am

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបន្តការផ្តល់ <<អត្ថប្រយោជន៍ពិសេស>> ក្រោមវិសាលភាពនៃ <<កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤>> រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បី​ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន ដែលកំពុងវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។

តាមរយៈនេះ​ធុរជន និង វិនិយោគិន ដែលស្នើសុំនិង អនុវត្តគម្រោង ឬសកម្មភាព ក្នុងឆ្នាំ២០២៥ រួមមាន: (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង​ (២). គម្រោងវិនិយោគ ឬធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង​ និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ <<អត្ថប្រយោជន៍ពិសេស>> ​ដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។

ផ្អែកតាមនេះ​ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន នឹងបន្តភារកិច្ចដឹកនាំ​ សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា <<ច្រកចេញចូលតែមួយ>>។

​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ <<កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤>> ក្នុងគោលបំណងជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសន្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែម​៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...