បុរសដែលប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យលើនគរបាល ពេលចុះអន្ដរាគន៍ករណីហិង្សាក្នុងគ្រួសារ នៅខណ្ឌសែនសុខ ត្រូវហៅមកអប់រំណែនាំ និងសុំទោសជាសាធារណៈ (Video inside)

Posted By: RoogRog Robot | 24-Jan-2025 15:03:00

2025-01-24 02:59pm

(ភ្នំពេញ)៖ បុរសម្នាក់បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យលើកម្លាំងនគរបាល នៅពេលចុះអន្ដរាគមន៍ករណីហិង្សាក្នុងគ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ហៅមកធ្វើកិច្ចសន្យាអប់រំណែនាំ និងសុំទោសជាសាធារណៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

តាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្ដាញសង្គម បុរសម្នាក់ទំនងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យមកលើនគរបាល នៅពេលចុះបំពេញការងារ ក្រោយទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋករណីបម្រុងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយពេលនោះសមត្ថកិច្ចមិនមានការតបតអ្វីទាំងអស់ មានតែណែនាំបុរសនោះឲ្យរក្សាភាពស្ញៀមស្ងាត់ និងសម្របសម្រួល ដោះស្រាយដោយសន្ដិវិធី។

ក្រោយមកនៅព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៥​ កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលភ្នំពេញថ្មី​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានហៅបុរសខាងលើឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយនិយាយសុំទោសជាសាធារណៈទៅកាន់សមត្ថកិច្ច មុនអនុញ្ញាតឲ្យក្រុមគ្រួសារធានាត្រឡប់ទៅផ្ទះវិញ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...