សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ដីនៅខេត្តស្ទឹងត្រែងជូនពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប៣ហិកតា

Posted By: RoogRog Robot | 24-Jan-2025 19:01:07

2025-01-24 06:59pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។

ការសម្រេចអំពីការផ្តល់ដីនេះ ត្រូវបានបង្ហាញតាមរយៈសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរកាល (ផ.ក.អ.) បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅ តំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រី លេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត <<កម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព>> ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។

តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយ និងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា បានឱ្យដឹងថា បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា បានបន្តថា៖ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...