អភិបាលខេត្តឧត្តរមានជ័យ ណែនាំអាជ្ញាធរ និងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាណ ក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

Posted By: RoogRog Robot | 24-Jan-2025 23:03:41

2025-01-24 09:56pm

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការមុឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តឧត្តរមានជ័យ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់តាមទីផ្សារ និងគ្រប់ទីកន្លែងទូទាំងខេត្ត។

នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

លោក មាន ចាន់យ៉ាដា បានណែនាំហាមដាច់ខាតការដុតផាវ កាំជ្រួច ឫបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ, ហាមដាច់ខាតលេងល្បែងសុីសងគ្រប់ប្រភេទ និងហាមដាច់ខាតការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឫប្រពៃណីដែលគ្មានការអនុញ្ញាតិ។

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...