(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្មេងទំនើង រហ័ស្សនាម ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់ និងបក្ខពួក។
ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖