តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ក្មេងទំនើង៥នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅខណ្ឌពោធិ៍សែនជ័យ

Posted By: RoogRog Robot | 24-Jan-2025 22:08:57

2025-01-24 10:05pm

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្មេងទំនើង ចំនួន៥នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ក្រុមក្មេងទំនើងទាំងនេះ បានប្រើកាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពដេញកាប់ និងគប់គ្នាទៅវិញទៅមក នៅចំណុចផ្លូវបេតុង បុរីញ៉ូវថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...