(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីគុណភាពខ្យល់នៅប្រទេសកម្ពុជា តាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន ៤៦ទីតាំង សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល។
បើតាសមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កំហាប់ភាគល្អិតនិចល PM 2.5 គិតជាមធ្យមក្នុង១ថ្ងៃ នៅតាមស្ថានីយតាមដានគុណភាពខ្យល់៤៦ទីតាំង។ សម្រាប់លទ្ធភាពគុណភាពខ្យល់នៅកម្ពុជា បានបង្ហាញថា កំហាប់ភាគល្អិតនិចល PM 2.5 ជាមធ្យម ៦៧.៣៤ug/m3 ធៀបនឹងស្តង់ដារ ៥០ug/m3 (មានកម្រិតចាប់ពី ៨.៨៤ug/m3 to ១៧២.២៣ug/m3)។ សម្រាប់ព័ត៌មានបន្ថែម: airquality.moe.gov.kh។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖