(ញូវដែលី)៖ ក្រសួងការបរទេសឥណ្ឌា បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vikram Misri នឹងធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករាខាងមុខនេះ ដើម្បីពិភាក្សាពីជំហានបន្ទាប់ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាប បន្ទាប់ពីមានការប៉ះទង្គិចគ្នាផ្នែកយោធានៅតាមព្រំដែនក្នុងឆ្នាំ២០២០៕