អភិបាលខេត្តកំពង់ធំ ចុះពិនិត្យ និងស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវក្នុងភូមិសាស្ត្រស្រុកចំនួន៣

Posted By: RoogRog Robot | 23-Jan-2025 15:08:50

2025-01-23 10:04pm

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដែលកំពុងខ្វះខាតទឹក​ក្នុងការបង្ករ​បង្កើនផលស្រូវ នៅភូមិមួយចំនួន ក្នុងភូមិសាស្ត្រស្រុក ៣ រួមមាន៖ ស្រុកកំពង់ស្វាយ, ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ។

ជាមួយនឹងការចុះត្រួតពិនិត្យលោក នួន ផារ័ត្ន បានចេញជាគោលការណ៍ជូនដល់អភិបាលស្រុកទាំងបីមាន៖ ជាចម្បងគឺត្រូវគិតពីប្រជាពលរដ្ឋបរិភោគដាំស្លជាមុនសិន, យកទៅស្រោចស្របដំណាំរួមផ្សំ​នៅក្បែរផ្ទះ​សម្រាប់ហូបចុក, សង្គ្រោះស្រូវដែលរងការខ្វះទឹក, សង្គ្រោះស្រូវដែលនៅជិតសិនទើបសង្គ្រោះស្រូវនៅឆ្ងាយ មិនអនុញ្ញាតឱ្យបងប្អូនសាបព្រោះថ្មីឡើយ។

ជាមួយគ្នានេះដែរលោក បានឲ្យមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ត្រូវស្រង់ទិន្នន័យស្ថិតិឲ្យបានច្បាស់លាស់ និងតាមដានពិនិត្យមិនឲ្យបងប្អូនធ្វើបន្តទៀតទេ។

លោកបានជុំរុញន្ថែមដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវតាមដាននិងយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ប្រជាកសិករ និងស្រែស្រូវដែលកំពុងរងផលប៉ះពាល់ខ្វះទឹកនេះដើម្បីជួយពួកគាត់សង្គ្រោះស្រែស្រូវ ឲ្យបានទាន់ពេលវេលាថែមទៀត។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបង្កបង្កើនផលស្រូវប្រាំងបន្តទៀត ពីព្រោះក្រសួងធនធានទឹកបានប្រកាសថា ឆ្នាំនេះមានគ្រោះរាំងស្ងួតធ្វើឲ្យមានការខ្វះខាតទឹកផងដែរ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...