នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ អ្នកមូលដ្ឋានដើរតួនាទីសំខាន់អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀន អាចរាយការណ៍បញ្ហាគ្រឿងញៀនចេញពីសហគមន៍

Posted By: RoogRog Robot | 23-Jan-2025 16:25:37

2025-01-23 10:18pm

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបញ្ជាក់ថា អ្នកមូលដ្ឋានដើរតួនាទីសំខាន់អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀន និងប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍បាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះនៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មាន គ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយLOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជ្រុងជ្រោយនៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ គឺពិតជាផ្ដល់មកនូវភាពសុខដុមរមនាដល់ប្រទេសយើងទាំងបីពិការលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋានដើរតួនាទីសំខាន់អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀន ហើយការងារនេះគឺផ្ដើមចេញធ្វើឲ្យបានពីរភូមិ១គ្មានគ្រឿងញៀន ឆ្ពោះទៅឃុំ១ គ្មានគ្រឿងញៀន និងឆ្ពោះទៅពង្រីកបានក្រុង ស្រុក ខណ្ឌ គ្មានគ្រឿងញៀន រហូតដល់ទូទាំងប្រទេសគ្មានគ្រឿងញៀនហើយការងារនេះអាចសម្រេចទៅបានគឺត្រូវរួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានទៅកាន់តែទូលំទូលាយគ្រប់គោលដៅពិសេសគឺបំផុសឲ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លៃងអំណរគុណដល់ភាគីកម្ពុជាដែលបានសហការល្អក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួយ គាំទ្រគ្នាទៅវិញទៅមកកម្ពុជា ថៃ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិជាតួអង្គសំខាន់៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...