នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បញ្ជាក់ថាអ្នកដែលបានមកទស្សនាវិមានឈ្នះឈ្នះ គឺបានទស្សនាប្រវត្តិសាស្រ្តពិតឥតបំភ្លៃ

Posted By: RoogRog Robot | 27-Jul-2024 20:51:33

2024-07-27 08:47pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថាអ្នកដែលបានមកទស្សនាវិមានឈ្នះឈ្នះ នឹងបានទស្សនាប្រវត្តិសាស្រ្តពិតឥតបំភ្លៃនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថាអ្នកដែលបានមកទស្សនាទាំងគ្រប់វ័យមានចំណាប់អារម្មណ៍ខុសៗគ្នាមានសេចក្ដីប្រការខុសៗគ្នា ហើយសេចក្ដីប្រការនោះមានដូចជារូបចម្លាក់ សិសាចារឹកផ្សេងៗ ហើយអ្វីដែលបានបង្កើតឡើងទាំងអស់ដើម្បីបង្ហាញដល់អ្នកទស្សនាអំពីប្រវត្តិសាស្រ្តពីអតីតកាល ហើយអ្វីដែលគេបានថតនៅទីនេះក្នុងពេលនេះ ៥ទៅ ១០ឆ្នាំខាងមុខវានឹងក្លាយជាអនុស្សាវរីយ៍ ដូចដែលចាស់ៗពីមុនធ្លាប់បានទស្សនាប្រាសាទអង្គរវត្តជាដើម។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់បន្ថែមថា៖ <<ម្សិលមិញប្រហែលជាឃើញហ្វេកបុកខ្ញុំដាក់ អ្នកក្លាហានក្មេងៗ ប្រហែលជាឃើញ រាល់ពេលដែលខ្ញុំមកដល់ទីនេះ ប្រសិនជាជួបពួកគាត់តើយ៉ាងម៉េច? ខ្ញុំសុំឱ្យឧទាហរណ៍ ខ្ញុំមិនធុញទ្រាន់ហើយសប្បាយរីករាយខ្លាំងមែនទែន ពេលជួបម្ដងៗភ្លេចបាយភ្លេចទឹក ត្រង់អ្វីដែលគាត់មកជាមួយដោយភាពក្អាកក្អាយ ហូរកញ្ជ្រោវ រំភើបដើរលេងសប្បាយនេះហើយនោះ គាត់មានអ្វី គឺគាត់មានការយល់ដឹងច្បាស់ណាស់ បើទោះបីមិនដូចអ្នកដែលសិក្សាច្រើននៅវ័យជាង១០ឆ្នាំនេះ តែអ្វីដែលគាត់យល់ដឹងធំពីខាងសាលាដែលនាំគាត់មកទី១...>>។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានអ្នកមកទស្សនាវិមានឈ្នះឈ្នះចន្លោះពី២០០ទៅ៥០០នាក់ផងដែរ ដែលនេះសបញ្ជាក់ថាយុវជនសម័យតេជោព្យាយាមសិក្សាពីប្រវត្តិសាស្រ្តពិត តាមរយៈចម្លាក់និងសិលាចារឹកនៅក្នុងវិមាន នៅសារមន្ទីរតេជោសន្តិសុខជាដើម៕

សូមស្ដាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...