តាមរយៈដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន យុវជនបានដឹងពីស្ថានភាពព្រំដែន បង្គោលព្រំដែន និងប្រវត្តិនៃការប្រែប្រួលទឹកដីជាដើម (Video inside)

Posted By: RoogRog Robot | 08-Sep-2024 04:30:23

2024-09-08 11:24am

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក៏ដូចជាយុវជនសុទ្ធតែបង្ហាញចំណាប់អារម្មណ៍ថា ការណ៍ដែលរាជរដ្ឋាភិបាលរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន នាដើមខែកញ្ញា ឆ្នាំ២០២៤នេះ គឺពិតជាផ្ដល់សារប្រយោជន៍ច្រើនណាស់ចំពោះប្រជាជន ដើម្បីឱ្យប្រជាជនបានដឹងបានឃើញពីព័ត៌មានពិតជាក់ស្ដែង និងចំណេះដឹងបន្ថែមផ្សេងទៀត។

ក្រុមយុវជនបានបន្តថា តាមរយៈបទបង្ហាញរបស់លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពួកគាត់បានដឹងពីស្ថានភាពព្រំដែន ស្គាល់ពីប្រភេទបង្គោលព្រំដែន វិធីសាស្ត្រខ្លះនៃការរៀបចំព្រំដែន ពិសេសគឺបានដឹងបន្ថែមពីប្រវត្តិសាស្ត្រនិងការប្រែប្រួលទឹកដីរបស់ប្រទេសកម្ពុជា និងប្រទេសជិតខាង ព្រមទាំងស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ការកសាងហេដ្ឋារចនាសម្ពន្ធរបស់រាជរដ្ឋាភិបាលជាដើម៕

















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...