រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវជនបទនិងការអភិវឌ្ឍជនបទនៅតាមខ្សែក្រវាត់ព្រំដែនខេត្តស្ទឹងត្រែង

Posted By: RoogRog Robot | 08-Sep-2024 01:23:06

2024-09-08 08:20am

(ស្ទឹងត្រែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងលោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានទៅពិនិត្យស្ថានភាពផ្លូវ ១ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ស្ថិតនៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ប្រវែង ១៧៩,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ខំណុចភូមិដុងក្រឡរ ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឆ្ពោះទៅ បង្គោលព្រុំដែនលេខ ៧៨ ត្រង់ចំណុច ភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ។

នៅលើកំណាត់ផ្លូវមួយខ្សែនេះ មានសំណង់សិល្បការ្យមួយចំនួន រួមមានលូមូលចំនួន ២៩០កន្លែង លូប្រអប់ ៦០កន្លែង ស្ពានបេតុង ១០កន្លែង ប្រវែងសរុប ៤១៤ម៉ែត្រ និងទំនប់ស្ទាក់ទឹកចំនួន ១០កន្លែង ប្រវែងសរុប ២៧៦ម៉ែត្រ។

ខ្សែផ្លូវទី២ តភ្ជាប់ពីស្រុកសៀងប៉ាង ទៅផ្លូវជាតិលេខ ៧ ជាប្រភេទផ្លវក្រាលក្រួសក្រហម មានប្រវែ ៤៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀងប៉ាង មានសំណង់ស្ពានបេតុងចំនួន ៧កន្លែង លូប្រអប់ ២កន្លែង និងលូមូល ៣៥កន្លែង និងខ្សែផ្លូវទី៣ មានប្រវែង ៥,៥ គីឡូម៉ែត្រ មានលូមូលចំនួន ១៣កន្លែង ដាក់ស្លាកសញ្ញាចរាចរណ៍បាន ២៤កន្លែង និងដាំបង្គោលសុវត្ថិភាពចរាចណ៍បានចំនួន ៣២បង្គោល។ ផ្លូវនេះស្ថិតក្នុងសហគមន៍កសិកម្ម អ៊ុំឃួងរុងរឿង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។

លោករដ្ឋមន្រ្ដី បានអញ្ជើញសាកសួរសុខទុក្ខគ្រួសារកងទ័ព និងនគរបាលដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ឡាវ ដោយលោកបានពាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។

ជាមួយគ្នានេះ លោក បានកោតសរសើរជូនចំពោះវីរៈភាពអង់អាចក្លាហានរបស់បងប្អូនកងកម្លាំងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ឡាវ ព្រមទាំងបានណែនាំឱ្យនាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្តជួយផ្ដល់សម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យជូនគ្រួសារកងទ័ព និងនគរបាលដែលកំពុងខ្វះខាតផងដែរ។

នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានស្ដាប់របាយការណ៍សមិទ្ធផលរយៈពេល ១ឆ្នាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួចមក លោករដ្ឋមន្រ្ដី បានបន្ត ពាំនាំនូវប្រសាសន៍ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីនោះ។ លោករដ្ឋមន្រ្ដី បានជម្រាបជូនពីសមិទ្ធផលជារួមរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ ចក្ខុវិស័យគឺលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោកក៏បានបន្តលើកឡើងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងពេលមួយឆ្នាំកន្លងមកនេះ ដែលរួមមានការកើនឡើងកំណើនសេដ្ឋកិច្ច ការស្ថាបនាព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលដ៏ធំរបស់ប្រទេស និងសមិទ្ធផលជាច្រើនទៀត។ លោកក៏បានជម្រាបជូនពីកម្មវិធីអាទិភាពចំនួន ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ ទី១. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

បន្ដែមពីនេះទៅទៀត លោករដ្ឋមន្រ្ដី ក៏បានលើកឡើងផងដែរពីស្ថានការបច្ចុប្បន្នទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (DTA) បានផ្ដាំផ្ញើឱ្យមន្រ្ដីរាជការខិតខំបំពេញតួនាទី និងភារកិច្ចចូលរួមអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានផ្តាំផ្ញើមន្ត្រីរាជការបម្រើការក្នុងមន្ទីត្រូវបន្តប្រកាន់ភ្ជាប់នៅតួនាទីភារៈរបស់ខ្លួន និងសហការឲ្យកាន់តែប្រសើរឡើងជាមួយមន្ទី ស្ថាប័នផ្សេងទៀត និងរក្សាឱបាននៅសាមគ្គីភាពផ្ទៃក្នុងឲ្យមានភាពរឹងមាំ៕






















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...