ក្រុមយុវជនដែលចូលរួមទៅទស្សនកិច្ចនៅតាមព្រំដែន តាំងចិត្តស្វែងយល់ពីព័ត៌មានពិតជាក់ស្ដែងចំពោះស្ថានភាពនៅព្រំដែន (Video inside)

Posted By: RoogRog Robot | 08-Sep-2024 03:43:18

2024-09-08 10:38am

(ភ្នំពេញ)៖ ក្រុមយុវជនដែលចូលរួមក្នុងដំណើរទស្សនកិច្ចនៅតាមព្រំដែន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញចំណាប់អារម្មណ៍រីករាយក្រៃលែង និងបានតាំងចិត្តស្វែងយល់ពីព័ត៌មានពិតជាក់ស្ដែងចំពោះស្ថានភាពនៅព្រំដែន ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ និងយុវជនដទៃទៀត។

ក្រុមយុវជនដដែលក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានដែលបានចំណាយថវិកា និងរៀបចំក្រុមការងារដឹកនាំពួកគាត់ជាក្រុមយុវជនទៅទស្សនកិច្ចផ្ទាល់នៅតំបន់ព្រំដែន ដើម្បីបានដឹងព័ត៌មាន និងឃើញនឹងភ្នែកផ្ទាល់ តើកិច្ចការបោះបង្គោលព្រំដែនប្រព្រឹត្តទៅយ៉ាងដូចម្ដេច៕

















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...