ពលរដ្ឋវ័យ ៥០ឆ្នាំ ៦០ឆ្នាំ ៧០ឆ្នាំ ចូលរួមទៅទស្សនកិច្ចនៅតាមព្រំដែន សម្ដែងអារម្មណ៍រីករាយដែលមានឱកាសទៅមើលព្រំដែនលើកដំបូងក្នុងជីវិត (Video inside)

Posted By: RoogRog Robot | 08-Sep-2024 03:08:46

2024-09-08 10:03am

(ភ្នំពេញ)៖ ប្រជាពលរដ្ឋមានវ័យជាង៥០ឆ្នាំ ជាង៦០ឆ្នាំ និងវ័យជាង ៧០ឆ្នាំហើយនោះ បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយក្រៃលែង ដែលមានឱកាសទៅមើលព្រំដែនលើកដំបូងក្នុងជីវិត ក្នុងដំណើរទស្សនកិច្ចនៅតាមព្រំដែន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។

កន្លងមក ពួកគាត់ធ្លាប់តែបានឮ តែមិនដែលបានស្គាល់ ឬមិនធ្លាប់បានឃើញ ហើយនាឱកាសនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានដឹកនាំដំណើរទៅទស្សនកិច្ចដោយផ្ទាល់ គឺពិតជាថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានដែលបានចំណាយថវិកា និងរៀបចំក្រុមការងារដឹកនាំពួកគាត់ជាក្រុមយុវជនទៅទស្សនកិច្ចផ្ទាល់នៅតំបន់ព្រំដែន ដើម្បីបានដឹងព័ត៌មាន និងឃើញនឹងភ្នែកផ្ទាល់ តើកិច្ចការបោះបង្គោលព្រំដែនប្រព្រឹត្តទៅយ៉ាងដូចម្ដេច។

សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន្ត ដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។

កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...