រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង បើកកិច្ចប្រជុំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី

Posted By: RoogRog Robot | 27-Nov-2024 13:21:00

2024-11-27 01:15pm

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការ​បច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើបច្ចុប្បន្នភាព និងការវិវដ្តនៃការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលទ្ធផលនៃសិក្ខាសាលាដែលរៀបចំឡើង​កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើបច្ចុប្បន្នភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល និងបង្កើនកិច្ចសហការ​រវាងក្រសួងសំខាន់ៗ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលនយោបាយលើកទឹកចិត្តសម្រាប់ការវិនិយោគ លើវិស័យយានយន្តអគ្គិសនី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...