ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ឆ្នាំ២០២៥

Posted By: RoogRog Robot | 27-Nov-2024 16:13:48

2024-11-27 04:09pm

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើង រថយន្តអគ្គិសនីរបស់នៅកម្ពុជា នៅឆ្នាំ២០២៥ ខណៈភាគីកម្ពុជា និងក្រុមហ៊ុនបានចរចាបញ្ចប់នីតិវិធីរួចរាល់ហើយ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​ លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានឱ្យដឹងថាដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានរៀបចំឯកសាររួចរាល់អស់ហើយ នៅតែដាក់ជូនសម្តេចបវរធិបតី ក្នុងការពិនិត្យ និងឯកភាព និងដាក់ឯកសារចូលមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា <<ទី១.គេរង់ចាំការសម្រេចចុងក្រោយរបស់សម្តេចធិបតី, ទី២.គេកំពុងចរចាទីតាំង ទី៣. គេបានរើសមេធាវីនៅស្រុកខ្មែរ ឱ្យរៀបចំឯកសារដាក់ចូលនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបង្កើតឈ្មោះ។ ខ្ញុំថាបើរៀបចំ ទាន់ឆ្នាំ២០២៥ ឬដាច់ឆ្នាំ២០២៥ នឹងអាចបើក ហើយដំឡើងនៅកម្ពុជាយើង>>។

យ៉ាងនេះក្តីលោកមិនទាន់អាចបង្ហើបពីទុនវិនិយោគ ដែលក្រុមហ៊ុន ចង់បណ្តាក់ទុកនៅកម្ពុជាបាននៅឡើយ​ ដោយក្រុមហ៊ុននេះ កំពុងពិចារណាពីតួលេខនៃការដំឡើងនៅកម្ពុជា។

គួរជម្រាបដែរថា ​ក្រុមហ៊ុន BYD ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនប្រកួតប្រជែងដ៏កំពូលជាមួយនឹង Tesla។ ក្រុមហ៊ុននេះ បានពង្រីកខ្លួនជាសកលកាន់តែខ្លាំងឡើង និងមានរោងចក្រនៅទូទាំងពិភពលោក សូម្បីតែទីផ្សារយក្សដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន និងឥណ្ឌា ក៏ BYD មានរោងចក្រនៅទីនោះផងដែរ៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...