(ភ្នំពេញ)៖ នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ គឹមហ៊ាង ភរិយានិងជាតំណាង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ SME និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលគោរពវិញ្ញាណក្ខន្ធ និងសម្ដែងការរំលែកមរណៈទុក្ខ ដែលឧបាសិកា ហេង លន ជាម្ដាយបង្កើតរបស់ ជំទាវឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ បានទទួលមរណៈភាព វេលាម៉ោង ៩៖២៥នាទីព្រឹក នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំសូមបួងសួងដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហេង លន ចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។