ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង គ្រុប ឯកភាពសហការគាំទ្រតាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ សំដៅពង្រីកការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍

Posted By: RoogRog Robot | 27-Nov-2024 19:19:10

2024-11-27 07:14pm

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបុត្រសម្ព័ន្ធធំៗចំនួន១៣ បានឯកភាពសហការគាំទ្រតាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ សំដៅពង្រីកការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចការអភិវឌ្ឍវិស័យទេសចរណ៍។

ការបញ្ជាក់ពីកិច្ចសហការគាំទ្រនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមក្រសួងទេសចរណ៍ ជំនួបពិភាក្សានេះធ្វើឡើងដើម្បីផ្តល់កិច្ចសហការគាំទ្រតាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ តាមរយៈធុរកិច្ចរបស់ ជីប ម៉ុង គ្រុប ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន១៣ ដូចជានៅក្នុងវិស័យបដិសណ្ឋាកិច្ចសណ្ឋាគារ ដែលមានសណ្ឋាគារលំដាប់អន្តរជាតិ ធនាគារនិងពាណិជ្ជកម្ម ភេសជ្ជៈ អចនលទ្រព្យ សំណង់ និងកីឡាជាដើម៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...