(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា Study In China Center នឹងបើកវគ្គថ្មីសិក្សាភាសាចិនក្រៅម៉ោងគ្រប់កម្រិត និងថ្នាក់ HSK នឹងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា Study In China Center គឺជាទីកន្លែងបណ្ដុះបណ្ដាលភាសាចិន តាមកម្មវិធី ICC ដែលជាកម្មវិធីសិក្សាភាសាចិនស្តង់ដា ដែលបានរៀបចំឡើងសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។
មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា ក៏មានមុខវិជ្ជាសិក្សាសម្រាប់ពង្រឹងភាសាចិន ដែលត្រូវបានរចនាឡើងសម្រាប់សិស្សានុសិស្ស ក្មេងជំទង់ និយោជិតក្រុមហ៊ុនជាដើម ដោយផ្អែកទៅលើការអនុវត្តជាក់ស្ដែង ធ្វើឱ្យអាចចាប់ផ្ដើមជាមួយភាសាចិន បានយ៉ាងឆាប់រហ័ស ហើយស្ទាត់ជំនាញក្នុងការស្ដាប់ ការនិយាយ ការអាន និងការសរសេរភាសាចិនបន្តិចម្ដងៗ ចាប់កម្រិតមូលដ្ឋានគ្រឹះរហូតដល់កម្រិតខ្ពស់។
តាមការលើកឡើងរបស់លោក សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលមានចក្ខុវិស័យ លើកកម្ពស់ វិស័យអប់រំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន នឹងការងារ ការរភិរឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ប្រកបដោយគុណភាព និងគ្រូបង្រៀនប្រកបដោយគរុកោសល្យវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស រួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជារុងរឿងលើឆាកអន្តរជាតិផងដែរ។
មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា Study In China Center មានទីតាំងនៅអគារលេខ៣៦០360 ផ្លូវ៣០៣២ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 087 283 739 / 097 78 77 602