(ប៉ៃលិន)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។
ដំណើរនេះ មានសកម្មភាពរួមមាន៖
*កម្មវិធីទី១ ៖ ពិនិត្យការដាំដុះបន្លែស្លឹឹក របស់កសិករ នៃបណ្ដុះអាជីវកម្មបន្លែ ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
*កម្មវិធីទី២៖ ពិនិត្យការ ដំាដុះបន្លែចម្រុះរបស់សមាជិកសហគមន៍កសិកម្មរតនក្រចាប់មានជ័យ ដែលស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
*កម្មវិធីទី៣៖ ចុះអន្តរាគមន៍ព្យាបាលសត្វគោ ដែលកើតជំងឺ (FMD) និងជំងឺ (LSD) នៅភូមិសួរស្ដី សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕