Hyundai នឹងប្រមូលត្រឡប់មកវិញ នូវរថយន្តជាង២២៦,០០០គ្រឿង នៅសហរដ្ឋអាម៉េរិក ជុំវិញបញ្ហាកាមេរ៉ាមើលក្រោយ

Posted By: RoogRog Robot | 27-Nov-2024 23:56:49

2024-11-27 11:51pm

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Hyundai Motor កំពុងប្រមូលត្រឡប់មកវិញ នូវរថយន្តចំនួន២២៦,១១៨គ្រឿង នៅសហរដ្ឋអាម៉េរិក ដោយសារព្រួយបារម្ភរូបភាពកាមេរ៉ាមើលក្រោយ ដែលអាចមានបញ្ហាក្នុងការបង្ហាញ។ នេះបើតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាម៉េរិក (National Highway Traffic Safety Administration) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រមូលត្រឡប់មកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែល Santa Fe SUVs និង Elantra ឆ្នាំ២០២១-២០២២។

National Highway Traffic Safety Administration បានបញ្ជាក់ថា បញ្ហានេះនឹងត្រូវបានដោះស្រាយដោយអ្នកចែកចាយ ដែលនឹងផ្លាស់ប្តូរកាមេរ៉ាមើលក្រោយ ដោយឥតគិតថ្លៃ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...