(វ៉ាស៉ីនតោន)៖ ក្រុមការងាររបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សំដៅឱ្យមានការផ្ទេរអំណាចពេញលេញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកស្រី Susie Wiles ប្រធានក្រុមការងាររបស់ លោក ត្រាំ បានបញ្ជាក់ថា <<ក្រោយបញ្ចប់ដំណើរការជ្រើសរើស សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី ប្រធានាធិបតីជាប់ឆ្នោត នឹងឈានទៅដំណាក់កាលផ្លាស់ប្តូររដ្ឋបាល ដោយអនុវត្តតាម MOU ជាមួយរដ្ឋបាល លោក បៃដិន>>។ លោកស្រីបន្ថែមថា <
គួរបញ្ជាក់ថា លោក ត្រាំ ដែលបានផ្តួលគូប្រជែង លោកស្រី កាមេឡា ហារីស ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា នឹងស្បងចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥៕