មូលនិធិ Sany របស់ប្រទេសចិន ចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន

Posted By: RoogRog Robot | 27-Nov-2024 16:35:47

2024-11-27 04:30pm

(សៀមរាប)៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិ Sany ប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈស្តីពី <<កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជា ផ្តល់អត្ថប្រយោជន៍សាធារណៈ>> ដោយមូលនិធិ Sany ប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។

ក្នុងឱកាសដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី <<ពិភពលោកគ្មានមីន>> លោកស្រី Song Ximei នាយកប្រតិបត្តិមូលនិធិ Sany ប្រទេសចិនបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក មូលនិធិ Sany ប្រទេសចិន និង មូលនិធិ Beijing Peaceland ប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការរួមចំណែក ជាមួយអង្គពាក់ព័ន្ធនានាដើម្បីបោសសម្អាតមីន​ ហើយចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសម្របសម្រួលពី មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មូលនិធិទាំង២បានចូលរួម នៅក្នុងការផ្តល់សម្ភារៈ និងអាហារដល់កងកម្លាំងរបស់ CMAC ដែលបាននិងកំពុងបំពេញការងារ នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយមានកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកស្រីបានគូសរំលេចពីការត្រៀមខ្លួនរួចជាស្រេច របស់មូលនិធិចិនទាំង២ ក្នុងកិច្ចសហការជាមួយ CMACលើការរួមចំណែកសរសេរទំព័រថ្មីនៃកិច្ចកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរដល់មូលនិធិ Sany ប្រទេសចិន និងមូលនិធិ Beijing Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយ CMAC ដើម្បីរួមចំណែកឈានទៅសម្រេចបាន នូវការកំចាត់គ្រាប់មីនអស់ពីទឹកដីកម្ពុជា។ តាមរយៈអនុស្សារណៈដោយរំលេចពីការទទួលអំណោយExcavatorចំនួន១គ្រឿង CMAC នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការប្រើប្រាស់ ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ជួយផ្តល់ ផលប្រយោជន៍ដល់ប្រជាជនក្រោយពីទទួលបាន ដីពីការបោសសម្អាតមីន។

លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានសាទរនឹងសមិទ្ធផលថ្មី បន្ថែមទៀតរបស់មូលនិធិទាំង២ របស់ប្រទេសចិនដែលតែងបានសហការជាមួយ CMAC ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កា ដែលបានកើតចេញពី កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយ គណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ា ជាង១៥០៕

វិទ្យុមិត្តភាពកម្ពុជាចិន







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...