សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៣ចំណុចដល់វិទ្យាស្ថាន CDRI ដើម្បីពង្រឹងលើការស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធខ្ពស់ (Video inside)

Posted By: RoogRog Robot | 04-Mar-2025 10:56:06

2025-03-04 10:51am

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍៣ចំណុច ដល់វិទ្យាសា្ថន CDRI ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័នរបស់ជាពិសេសលើកិច្ចការស្រាវជ្រាវឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឈ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

ឱកាសនេះដែរ សម្តេចបវរធិបតី បានលើកឡើងឡើងពីតួនាទីដ៏សំខាន់របស់ <<ស្ថាប័ន ស្រាវជ្រាវ>> រួមទាំង វិទ្យាស្ថាន CDRI ក្នុងដំណើរការរៀបចំគោលនយោបាយ ក៏ដូចជា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល ។

ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវ របស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឈ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ សម្តេចបវរធិបតីបានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុង គោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និងសិក្សាស្រាវជ្រាវ។

ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ។

ទី៣). ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយ ឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ៕
















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...