អភិបាលខេត្តកំពង់ធំ៖ ការកសាងផែនការអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ

Posted By: RoogRog Robot | 04-Mar-2025 15:49:45

2025-03-04 03:42pm

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការកសាងផែនការអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ។

លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខណ្ឌអភិវឌ្ឍខេត្តរយៈពេល ៥ ឆ្នាំ (២០២៥-២០២៩) >>សាលាខេត្តកំពង់ធំរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

លោកអភិបាលខេត្ត បានបន្តថា ផែនការអភិវឌ្ឍគឺជាឯកសារដ៏មានសារសំខាន់ និងប្រើប្រាស់ជាឯកសារគោលសម្រាប់ តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន ពិសេសផែនការអភិវឌ្ឍ ៥ឆ្នាំត្រូវបានរៀបចំឡើងដោយមានការប្រមូលផ្តុំធាតុចូលពីគ្រប់ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់ពីរួមគ្នាពីសក្តានុពល ធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អណត្តិប្រាំឆ្នាំរបស់រដ្ឋបាលខេត្ត ។

លោកបានបញ្ជាក់ថា អស់លោក លោកស្រីដែលជាតំណាងស្ថាប័នអង្គភាពជំនាញជាពិសេសក្រុង ស្រុក ដែលធ្វើការងារផ្ទាល់ជាមួយឃុំ សង្កាត់ និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ក្នុងការវិភាគពីស្ថានភាពបច្ចុប្បន្ន កំណត់បញ្ហា និងតម្រូវការអាទិភាពដើម្បីជាធាតុចូលក្នុងការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល។

លោកបានបន្ថែមថា ការធ្វើផែនការនេះមិនមែនអ្នកធ្វើផែនការអង្គុយគិត សរសេរតែម្នាក់ឯងនោះទេត្រូវប្រឹក្សាឆ្លងយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យផែនការរបស់ខ្លួនបានល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការ អភិវឌ្ឍរបស់អង្គភាពព្រោះថាប្រធានអង្គភាពជាអ្នកទទួលខុសត្រូវ។

លោក នួន ផារ័ត្ន សង្ឃឹមថា លោកលោកស្រីខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំផែនការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឈានទៅការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងកម្រិតគុណភាពអាចទទួលយកបាន៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...