អភិបាលរងខេត្តកំពង់ធំ នាំយកអាហារ និងអំណោយចែកជូនអ្នកជំងឺ១៨០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

Posted By: RoogRog Robot | 04-Mar-2025 15:43:29

2025-03-04 03:37pm

(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាហារ និងសារុងចែកជូន​ដល់អ្នកជំងឺប្រមាណ ១៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

នាឱកាសនោះលោក ញឹក បានខេង បាន​លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមានការប្រុងប្រយ័ត្ន ជូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយពុំគិតពីការនឿយហត់នោះឡើយ។ កត្តាទាំងអស់នេះហើយដែលប្រជាពលរដ្ឋទូទៅមានទំនុកចិត្ត និងមកព្យាបាលជំងឺទូទៅ ហើយបានសង្គ្រោះអាយុជីវិត មិនថាអ្នកមាន ឬអ្នកក្រ គេចផុតពីសេចក្តីស្លាប់ ហើយបានជួបជុំគ្រួសារឡើងវិញ។ នៅក្នុងមន្ទីរពេទ្យគឺគ្មានសំរាម បរិស្ថានស្អាត បង្គន់អនាម័យមានផាសុខភាព សេវាថែទាំសុខភាពបម្រើជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងទាន់ចិត្តផងដែរ។

លោកបានបន្ថែមទៀតថា ដោយកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជូនប្រជាពលរដ្ឋ​​ទូទាំងប្រទេស។ ជាពិសេសបងប្អូនដែលមកថែរក្សាអ្នកជំងឺ និងអ្នកជំងឺផ្ទាល់ សូមរក្សាអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ឧស្សាហាត់ប្រាណ​ដើម្បីសុខភាព​រយៈពេលមួយថ្ងៃ ៣០នាទី សម្រាកឲ្យបានគ្រប់គ្រាន់ ហូបចំណីអាហារឱ្យបានទៀងទាត់ និងទទួលទានថ្នាំតាមលោកគ្រូអ្នកគ្រូពេទ្យដែលបានកំណត់។

ពេលមានបញ្ហាផ្នែកសុខភាព ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលជំងឺបានទាន់ពេលវេលា ចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ថា លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារបាននាំយកអាហារទៅប្រគល់ជូនអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចំនួន ក្នុង១នាក់ទទួលបាន៖ អាហារ ១កញ្ចប់ ទឹកសុទ្ធ១ដប និងសារុង១ផងដែរ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...