សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយ (Video inside)

Posted By: RoogRog Robot | 03-Mar-2025 22:10:08

2025-03-04 10:06am

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា។

ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលាម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី <<យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ>>។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ <<អ៊ឹចឹងខ្ញុំសូមលើកទឹកចិត្តអ្នកដែលចូលរួម ដើម្បីពិភាក្សាគ្នាឱ្យបានផុសផុស ទស្សនៈបងប្អូន គឺយើងស្វាគមន៍ ធាតុផ្សំនីមួយៗគឺយើងត្រូវជជែកគ្នា ជាប្រទេសរបស់យើងទាំងអស់គ្នា រដ្ឋាភិបាលគឺស្តាប់ប្រជាពលរដ្ឋ ស្តាប់អ្នកជំនាញដើម្បីរកវិធីដោះស្រាយ យើងស្តាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ យើងស្តាប់អ្នកជំនាញថាជួយគ្នាដោះយ៉ាងម៉េច?>>។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការឱ្យមានការចូលរួមពីគ្រប់វិស័យ មន្ត្រីរាជការពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ។ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមារហរណកម្ម នៃគោលគំនិតទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនានាឱ្យបានទាន់ពេលវេលាជាដើម។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី <<យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ>> ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា៕
















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...