(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន អ្នកដែលនិយាយថា ពលរដ្ឋកម្ពុជាទទួលយកវប្បធម៌ចិនដោយមិនដឹងខ្លួន ជាការយល់បែបអវិជ្ជមាន ព្រោះថា ជាប្រវត្តិសាស្រ្ដកម្ពុជា មានគ្រឹះវប្បធម៌រឹងមាំខ្លាំងណាស់ ហើយគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដ ទោះបីជាឥទ្ធិពលវប្បធម៌ពីប្រទេសណាក៏ដោយ ក៏ខ្មែរមិនដែលទទួលយកវប្បធម៌បរទេសឡើយ។
ការលើកឡើងរបស់លោក ឯក សំអុល ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ <<ឥទ្ធិពលចិន លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា>>។
លោក ឯក សំអុល បានថ្លែងឲ្យដឹងថា <<ខ្ញុំឃើញមានការលើកឡើងច្រើន ពិសេសអ្នកព័ត៌មានប្រឆាំងរដ្ឋាភិបាល ដោយលើកឡើងថា កម្ពុជាទទួលយកវប្បធម៌ចិន ដោយពុំដឹងខ្លួននេះ ជាការបញ្ចេញយោលបលមួយអវិជ្ជមានជាខ្លាំងសម្រាប់កម្ពុជា និងជាយោលប់បន្ទាបជាតិឯង>>។
លោកបន្ដថា ជាប្រវត្តិសាស្រ្ដកម្ពុជា មានគ្រឹះវប្បធម៌រឹងមាំខ្លាំងណាស់ ហើយគ្រប់ដំណាក់កាល ប្រវត្តិសាស្រ្ដ ទោះបីជាឥទ្ធិពលវប្បធម៌ពីប្រទេសណាក៏ដោយចិន, អឺរ៉ុប ឬឥណ្ឌា ក៏ខ្មែរមិនដែលទទួលយកវប្បធម៌បរទេសនោះឡើយ ដោយសារតែកម្លាំង ឬគ្រឹះឥទ្ធិពលនៃវប្បធម៌ខ្មែររឹងមាំ។
លោក ឯក សំអុល បានបញ្ជាក់ថា ការប្រារព្ធប្រពៃណីពិធីប្រពៃណីបែបចិន មិនមែនទើបតែប្រារព្ធធ្វើនាពេលបច្ចុប្បន្នឡើយ មានតាំងពីយូរយាណាមកហើយ ហើយការទទួលយករបស់ខ្មែរ គឺទទួលយក និងប្រែក្លាយទៅជាវប្បធម៌រូបនីយកម្ម៕
សូមស្តាប់ការលើកឡើងរបស់លោក ឯក សំអុល៖