(បន្ទាយមានជ័យ)៖ ពលរដ្ឋអ្នកបេះមៀនប៉ៃលិននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ពួកគាត់ធ្វើការនៅក្នុងចម្ការមៀនប៉ៃលិននេះ តាំងពីរោងចក្រចិន បើកមកម្លេះ ហើយការធ្វើការនៅក្នុងស្រុក គឺមានភាពងាយស្រួលជាងធ្វើការនៅស្រុកថៃឆ្ងាយ រីឯប្រាក់កម្រៃវិញក៏មិនចាញ់នៅស្រុកថៃដែរ អាស្រ័យលើការខិតខំប្រឹងធ្វើ ធ្វើច្រើនបានកម្រៃច្រើនទៅតាមនឹងដែរ។
ពួកគាត់បន្តថា ការបេះមៀនប៉ៃលិននៅទីនេះ បានលុយលឿន បើខំបេះបានច្រើន បានកម្រៃច្រើន ដែលខុសពីការធ្វើការនៅប្រទេសជិតខាង មានការលំបាកច្រើនទាំងចំណាយ ទាំងឆ្ងាយស្រុក និងមិនមានសល់លុយអ្វីនោះទេ៕