រុស្ស៊ីអះអាងថា អ៊ុយក្រែននិងលោកខាងលិច មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាពនោះទេ

Posted By: RoogRog Robot | 24-Jan-2025 21:35:23

2025-01-24 09:28pm

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា លោកមិនឃើញមានសញ្ញាណាមួយ ដែលបង្ហាញថា អ៊ុយក្រែនឬលោកខាងលិច បានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចាសន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

នៅក្នុងសន្ទរកថាមួយនៅថ្ងៃសុក្រនេះ លោក Lavrov បាននិយាយថា <<ទោះបីជាមានការនិយាយកាន់តែខ្លាំង អំពីតម្រូវការសម្រាប់កិច្ចចរចាសន្តិភាពក៏ដោយ ក៏មិនមានសកម្មភាពជាក់ស្តែងណាមួយ ដែលបង្ហាញថា ទីក្រុងកៀវ និងលោកខាងលិច ពិតជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចការនោះទេ>>។

លោក Lavrov បានបន្ថែមថា ការផ្គត់ផ្គង់អាវុធ និងការដាក់ទណ្ឌកម្ម របស់លោកខាងលិច បង្ហាញថា ពួកគេមិនចង់បញ្ចប់សង្រ្គាមនៅឡើយទេ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងពីបញ្ហាភាពស្របច្បាប់នៃអាជ្ញាធរអ៊ុយក្រែន ដែលជាឧបសគ្គមួយក្នុងការចរចាផងដែរ។ ការណ៍នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីមានឆន្ទៈចរចា ប៉ុន្តែបានសង្ស័យពីភាពស្របច្បាប់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងនាមជាអ្នកចរចា។

ទោះជាយ៉ាងណា អ៊ុយក្រែនបានបដិសេធការលើកឡើងនេះ និងបានបញ្ជាក់ថា លោក Zelenskiy មានសិទ្ធិពេញលេញ ក្នុងការចរចាក្នុងនាមប្រទេស។ អ៊ុយក្រែន ក៏បានចោទប្រកាន់រុស្ស៊ីថា កំពុងព្យាយាមបង្អាក់ដំណើរការសន្តិភាព៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...