លោកស្រីបណ្ឌិត ជា សិរី៖ ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានា ក្នុងវិស័យពុទ្ធចក្ររីកចម្រើន

Posted By: RoogRog Robot | 27-Jul-2024 20:40:03

2024-07-27 08:35pm

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើសមិទ្ធផលនានានៅក្នុង វិស័យពុទ្ធចក្រ កំពុងកើតឡើងជាបន្តបន្ទាប់ និងបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងការគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនា។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីសម្ពោធខ្លោងទ្វារវត្ត និងសមិទ្ធផលនានា ក្នុងវត្តពោធិ ព្រឹក្សាខារាម នៅស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងពិធីសម្ពោធន៍ជាផ្លូវការនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពី ស្មារតីសាមគ្គីជាប្រពៃណី ការស្រឡាញ់ និងគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញឱ្យឃើញពីការគាំទ្ររបស់បងប្អូន ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ច កាលតែងតែគិតគូរយកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងជូនប្រជាជន នៅទូទាំងប្រទេសដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និងការពង្រីកទីផ្សារផលិតផលកសិកម្មជូនប្រជាជនទូទាំងប្រទេស។

លោកស្រីបណ្ឌិត បន្តថា ជាក់ស្តែងសមិទ្ធផលខ្លោងទ្វារថ្មីនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម អាចកើត មានឡើង ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ដើម្បីទុកជាប្រយោជន៍រួម របស់លោកតាលោកយាយ ពូមីងបងប្អូនទាំងអស់គ្នា។ ការណ៍នេះបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពរវាងលោកតាលោកយាយ ពូមីង បងប្អូន ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិព្រឹក្សាខារាមទាំងអស់។

លោកស្រីបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តកំពតនេះ ចូលរួមអបអរសាទរពិធី បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិតបន្ថែមថា ព្រែកជីកហ្វូណនតេជោនេះ ត្រូវបានតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គរហូត ដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន៤រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តកំពតនេះ ជាពិសេសអ្នកដែលរស់នៅអមសងខាងព្រែកជីកនេះដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈ មណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...