សមាគមចំនួន២ រៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងអគ្គីភ័យ និងបរិស្ថាន

Posted By: RoogRog Robot | 27-Jul-2024 20:28:26

2024-07-27 08:23pm

(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា បានសហការជាមួយនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ និង នីតិវិធីនៃការសំណើសុំធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំ និងប្រព្រឹត្តទៅនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងឯកសារពាក់ព័ន្ធ។

សិក្ខាសាលា ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់សមាជិក សមាជិកា ដែលចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ឋអនឡាញ Zoom ប្រមាណជាង ១០០នាក់ នៅសាលប្រជុំជាន់ទី៦ នៃអគារ Gateway ក្នុងន័យ ជំរុញ និងពង្រឹងការអនុវត្ត ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី និងណែនាំលម្អិតពីកាតព្វកិច្ចរបស់វិស័យឧស្សាហកម្ម ក្នុងការស្នើសុំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន កិច្ចសន្យាការពារបរិស្ថាន ​របាយការណ៍អង្កេតផលប៉ះពាល់បរិស្ថានរៀងរាល់ ៦ខែម្តង​ និងលិខិតអនុញ្ញាតបញ្ចេញកាកសំណល់ផ្សេងៗ ជូនដល់សមាជិកឲ្យកាន់តែជ្រាបច្បាស់។

សូមជម្រាបថា​ សិក្ខាសាលនេះ ក៏មានវត្តមានអញ្ជើញចូលរួមជាវាគ្មិនពីមន្រ្តីជំនាញ ដូចជា៖

* ឧត្តមសេនីយ៍ទោ សឿ​ រិទ្ឋី អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ និងឧត្តមសេនីយ៍ត្រី សេក ធឿន​ អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ

* លោក សរ កុសលប្រធានការិយាល័យនីតិកម្ម, លោក ងួន សុខា ប្រធានការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ និងលោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច នៃក្រសួងបរិស្ថាន៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...